leftcenterrightdel
ក្នុងរយៈពេលតែពីរសប្តាហ៍ វីដេអូផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមនៅលើគេហទំព័រ YouTube មានអ្នកចូលមើលជាង ១ លានដង (រូបថតអេក្រង់៖ nhandan.com.vn)

វីដេអូនេះមានប្រវែង ៦០ វិនាទី ដែលនាំឱ្យទស្សនិកជនគយគន់រមណីដ្ឋានដ៏ល្បីឈ្មោះជាច្រើនរបស់វៀតណាមដូចជា៖ វត្ត Tam Chuc; រមណីដ្ឋាន Trang An; អតីតរាជវាំង Hue; ស្ពានមាស នៅលើកំពូលភ្នំ Ba Na។ល។ ទន្ទឹមនឹងនោះ វីដេអូក៏បានបង្ហាញនូវបរិយាកាសជួបជុំដ៏កក់ក្តៅរបស់ក្រុមគ្រួសារវៀតណាមនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលត្រូវបានធ្វើឡើងនៅលើគេហទំព័រ YouTube និងត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គមដូចជា Facebook និង Zalo៕

បកប្រែដោយ Huyen Trang