leftcenterrightdel
ឈូងសមុទ្រ Ha Long (រូបថត៖​ Chinhphu.vn)

លោក Nguyen Ngoc Thien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ក្នុងការផ្តល់យោបល់ និងលើកសំណើក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាល Covid-19 ក្នុងគោលបំណងអនុវត្ដគោលដៅពីរក្នុងពេលតែមួយគឺការអភិវឌ្ឍសេដ្ឋកិច្ចផង និងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង។

លោក Nguyen Ngoc Thien បានគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ អគ្គនាយកដ្ឋានទេសចរណ៍សម្រេចបានការងារដែលរដ្ឋាភិបាល និងក្រសួងបានប្រគល់ជូន។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីមានដំណោះស្រាយជួយគាំទ្រដល់អាជីវកម្មជំនះការលំបាក និងកាត់បន្ថយការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19។

ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃរោគរាតត្បាតនៅក្នុងប្រទេស និងនៅលើពិភព លោករដ្ឋមន្រ្តីបានណែនាំអគ្គនាយកដ្ឋានទេសចរណ៍ រៀបចំផែនការទេសចរណ៍ក្នុងរយៈពេល ២០២១-២០៣០ និងចក្ខុវិស័យរហូតដល់ឆ្នាំ ២០៥០។ ក្រៅពីនេះ ផ្តោតលើការសិក្សាស្រាវជ្រាវ និងបំពេញបន្ថែមនូវគោលនយោបាយ និងច្បាប់ដើម្បីបង្កលក្ខណៈសម្រាប់វិស័យទេសចរណ៍ស្ដារឡើងវិញ និងអភិវឌ្ឍក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Pham Diep