leftcenterrightdel
ទីផ្សារផ្កា “នៅលើផែ និងទូក” នៅឆ្នាំ២០២០

ព្រឹត្តិការណ៍នេះស្ថិតក្នុងចំណោមសកម្មភាពវប្បធម៌សិល្បៈ ពិធីបុណ្យប្រចាំឆ្នាំរបស់ទីក្រុងហូជីមិញ ដែលត្រូវបានរៀបចំក្នុងបំណងរក្សា និងពង្រីក​លក្ខណៈវប្បធម៌ជាប្រពៃណី។ ទីផ្សារផ្កា “នៅលើផែ និងទូក” ត្រូវបានរៀបចំឡើងនៅផែ Binh Dong ខ័ណ្ឌ៨ ពីថ្ងៃទី២៧ មករា ដោយមានការចូលរួមពីអ្នកដាំផ្កាជាង ៥០០ នាក់នៅតាម​តំបន់ណាមបូ និងតំបន់ដីសណ្តរទន្លេ Cuu Long រួម​ទាំង​​ស្ដង់លក់ផ្កា ដើមឈើ ផ្លែឈើ​ជិត ៦០០ ស្ដង់។ ទន្ទឹមនឹងនោះ ទីផ្សារផ្កានៅមានកម្មវិធីសិល្បៈជាច្រើនរបស់អង្គភាពសិល្បៈទីក្រុងទៀតផង៕

បកប្រែដោយ Thuy Anh