ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែមករា។ សប្តាហ៍វប្បធម៍ និងទេសចរណ៍ខេត្ត Dong Thap គឺជាសកម្មភាពដែលបានខេត្ត Dong Thap រៀបចំឡើងជាប្រចាំឆ្នាំ ដើម្បីលើកកម្ពស់គុណតម្លៃវប្បធម៍ ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ និងភូមិសិប្បកម្មប្រពៃណីរបស់តំបន់ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ខេត្ត Dong Thap ឆ្នាំ២០២១ (រូបថត៖ vov.vn)

លោក Doan Tan Buu អភិបាលរងខេត្ត Dong Thap បានបញ្ជាក់ថា សប្តាហ៍វប្បធម៌ និងទេសចរណ៍ក៏ជាឱកាសមួយដើម្បីផ្តល់កិត្តិយស និងលើកតម្កើងដល់សិប្បករនៃភូមិផ្កា។ លោកបានមានប្រសាសន៍ថា៖ “សប្តាហ៍វប្បធម៍ និងទេសចរណ៍ខេត្ត Dong Thap ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងផ្កា ដែលមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងមានពិព័រណ៍ណែនាំលក្ខណៈប្រចាំតំបន់របស់ខេត្ត និងក្រុងចំនួន ១២ ក្នុងតំបន់ ដែលនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍អំពីវប្បធម៌ សិល្បៈ ម្ហូបអាហារ ក៏ដូចជាសក្តានុពលទេសចរណ៍របស់ខេត្ត Dong Thap និយាយដោយឡែក និងវាលសណ្តរទន្លេ Cuu Long និយាយរួម

ក្នុងឱកាសនេះ យើងក៏ចង់ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មទេសចរណ៍ ដើម្បីបង្កើនដំណើរទេសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក”៕

បកប្រែដោយ Huyen Trang