ពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមជ្ឈមណ្ឌលអតីតរាជវាំង Thang Long
កប.អនឡាញ - មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long ទីក្រុងហាណូយបានឲ្យដឹងថា កម្មវិធីអំណរបក្ស អំណរឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ក្រោមប្រធានបទ “ឆ្នាំឆ្លូវត្រីស័កទទួលស្វាគមន៍ឆ្នាំថ្មី” ដែលប្រព្រឹត្តទៅពីថ្ងៃទី៤ កុម្ភៈ ដល់ថ្ងៃទី១ មិនា នៅមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជវាំង Thang Long ទីក្រុងហាណូយ។
កម្មវិធីរួមមានសកម្មភាពជាច្រើន៖ តាំងបង្ហាញ ឈុតសម្ដែងសិល្បៈប្រពៃណី ការលេងល្បែងកម្សាន្តប្រជាប្រិយ។ ទន្ទឹមនឹងនោះ កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមក្រោមប្រធានបទ “អក្សរនៅបុណ្យចូលឆ្នាំថ្មី” ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាម៕
បកប្រែដោយ Thuy Anh