leftcenterrightdel
គណៈកម្មការរៀបចំជូនដំណឹងអំពីកម្មវិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២១

កម្មវិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករានៅឧទ្យាន Le Van Tam  ដើម្បីលើកតម្កើងតម្លៃវប្បធម៌ និងម្ហូបអាហាររបស់វៀតណាម រួមមានសកម្មភាពសំខាន់ៗចំនួន៤ គឺ៖ ការស្វែងយល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ការទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ការលេងកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងផ្សារសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី។  ចំណុចលេចធ្លោនៃពិធីបុណ្យគឺកម្មវិធី៖ កាលអាកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ក្រុមគ្រួសារនិមួយៗនៅភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូងវៀតណាម; ការតាំងពិព័រណ៍ថាសម្ហូបសម្រាប់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី; ការសម្តែងល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈពិសេស។ល៕

បកប្រែដោយ Huyen Trang