នៅឆ្នាំ២០២០ ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានខិតខំបំពេញភារកិច្ចសំខាន់ៗ រួមជាមួយប្រទេសទាំងមូលឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vov.vn)

នៅក្នុងឆ្នាំ២០២១ នេះ ផ្នែកវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមនឹងបន្តពង្រីកស្នាដៃដែលទទួលបាន ព្រមទាំងជម្រុញសកម្មភាពវប្បធម៌ និងជម្រុញឲ្យវប្បធម៌សិល្បៈអភិវឌ្ឍ។ល។ ផ្នែកទេសចរណ៍នឹងរៀបចំគម្រោងទទួលភ្ញៀវទេសចរបរទេសបន្ទាប់ពីគ្រប់គ្រងបានជំងឺ Covid-19 ខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៨០ លាននាក់ ទទួលបានចំណូលសរុបប្រមាណ ៣៣៧.០០០ ពាន់លានដុង។ ចំពោះវិស័យកីឡា អង្គភាពពាក់ព័ន្ធកំពុងត្រៀមរៀបចំដោយជោគជ័យព្រឹត្តិការណ៍ SEA Games 31 និង ASEAN Para Games 11 ក៏ដូចជាការចូលរួមការប្រកួត Olympic និង Paralympic នៅជប៉ុន៕

បកប្រែដោយ Thuy Anh