leftcenterrightdel
ឯកសារ និងរូបថតនៅការតាំងពិព័រណ៍ (រូបថត៖ nhandan.com.vn)

ពិព័រណ៍បានតាំងបង្ហាញពីផ្នែកមួយនៃការចងចាំរបស់ភាគខាងជើងវៀតណាមក្នុងសង្គ្រាមបំផ្លិចបំផ្លាញចំនួនពីររបស់កងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៦៤ និង ១៩៧២។ ជាមួយនឹងខ្លឹមសារ “ការរក្សាផ្ទៃមេឃ”  និង “ការភ្ជាប់មហាសមុទ្រទាំងពីរ" ដែលបញ្ជាក់ជាថ្មីម្តងទៀតពីភាពក្លាហាន និងប្រាជ្ញារបស់វៀតណាមក្នុងគ្រាលំបាកបំផុត។

នៅក្នុងការតាំងពិព័រណ៍នេះ ជាលើកដំបូងដែលអ្នកទស្សនាអាចជួបប្រទះការណែនាំអូឌីយ៉ូ (ការពិពណ៌នាសង្ខេបដោយស្វ័យប្រវត្តិ) និងបានណែនាំអំពីការជីករូងក្រោមដី ក៏ដូចជាមុខងាររបស់រូងដើម្បីចៀសវាងគ្រាប់បែកក្នុងសម័យសង្គ្រាម។ល៕

បកប្រែដោយ Huyen Trang