leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៍

ថ្លែងក្នុងពិធីបើក សាស្រ្តាចារ្យរង បណ្ឌិត លោក Nguyen Viet Thao អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម - គុយបា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម - គុយបា បានឆ្លងកាត់អស់រយៈពេល ៦ ទសវត្ស ដែលក្លាយជាមោទនភាពដ៏កម្រមាន និងជាប្រភពនៃកម្លាំងដ៏អស្ចារ្យរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - គុយបា។

leftcenterrightdel
ទស្សនិកជនចូលរួមពិព័រណ៍

ពិព័រណ៍នេះ បានតាំងបង្ហាញនូវរូបថតដ៏មានតម្លៃជាង ៩០ សន្លឹក ដែលជានិមិត្តរូបនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម លោកស្រី Lianys Torres Rivera បានមានប្រសាសន៍ថា ការតាំងពិព័រណ៍នេះ ជាភ័ស្តុតាងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang