leftcenterrightdel
កម្មវិធីសិល្បៈបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ស្រុក Binh Lieu ឆ្នាំ២០២០ (រូបថត៖ nhandan.com.vn)

សប្តាហ៍វប្បធម៌ និងទេសចរណ៍ស្រុក Binh Lieu ឆ្នាំ២០២០ ជាសកម្មភាពវប្បធម៌ជាបន្តបន្ទាប់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ដល់ចុងខែធ្នូ ឆ្នាំ២០២០ ដោយមានសកម្មភាពជាច្រើនដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនរួមជាតិភាគតិចនៅស្រុក Binh Lieu  និងរបស់មូលដ្ឋានមួយចំនួននៅក្នុងតំបន់។

គណៈកម្មការរៀបចំបានឲ្យដឹងថា សប្តាហ៍វប្បធម៌ និងទេសចរណ៍ស្រុក Binh Lieu ឆ្នាំ២០២០ ត្រូវបានរៀបចំឡើងសំដៅលើកកម្ពស់យីហោផលិតផលទេសចរណ៍ Binh Lieu រួមចំណែកអភិវឌ្ឍទេសចរណ៍ និងទាក់ទាញអង្គភាពអាជីវកម្មទេសចរណ៍ និងវិនិយោគិន ព្រមទាំងរួមចំណែកផ្សព្វផ្សាយវប្បធម៌របស់បណ្តាជនរួមជាតិនៅក្នុងស្រុក។ល៕

បកប្រែដោយ Huyen Trang