កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០ នៅក្លឹប Ba Dinh - ហាណូយ ពិធីចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងហាណូយ - ទីក្រុង Hue - ទីក្រុង Sai Gon បានប្រព្រឹត្តទៅ ហើយបានបំផុសចលនាចងសម្ព័ន្ធមេត្រីភាពរវាងតំបន់ទាំងឡាយនៃភាគខាងជើង ជាមួយតំបន់ទាំងឡាយនៃភាគខាងត្បូងរបស់វៀតណាម ក្នុងសម័យតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក រំដោះប្រទេសជាតិ។

leftcenterrightdel
ប្រតិភូទស្សនាពិព័រណ៌

ពិព័រណ៌ “ហាណូយ-Hue-Sai Gon៖ ប្រពៃណី និងការអភិវឌ្ឍ” បានបង្ហាញពីសាមគ្គីភាព ភាពស្អិតល្មួត ប្រពៃណី ប្រវត្តិសាស្រ្ត វប្បធម៌ និងសមិទ្ធិផលលើវិស័យសេដ្ឋកិច្ច សង្គមរបស់ទីក្រុងទាំងបី ដោយការតាំងបង្ហាញរូបភាព និងឯកសារជាង ៣០០ ។ ពិព័រណ៌គឺជាឱកាសសម្រាប់ប្រជាជនស្វែងយល់ថែមទៀតនូវតម្លៃនៃបេតិកភណ្ឌវប្បធម៌គំរូ ការអភិវឌ្ឍសេដ្ឋកិច្ច និងសាមគ្គីភាពរបស់ទីក្រុងធំទាំងបី គឺហាណូយ - Hue - Sai Gon៕

បកប្រែដោយ Thuy Anh