leftcenterrightdel
ប្រតិភូកាត់ខ្សែបូរបើកពិព័រណ៌

ពិព័រណ៌បានដាក់តាំងរូបភាព ឯកសារ និងវត្ថុតាំងជាង ២០០ វត្ថុ តាមប្រធានបទសំខាន់ចំនួន ៣ ដែលបង្ហាញពីគំរូនិមិត្តសញ្ញានៃបេតិកភណ្ឌនៃរាជធានី។ ប្រធានបទទី១ គឺ “ទីក្រុងហាណូយ-រាជធានីនៃជំនាន់ជាច្រើន”; ប្រធានបទទី២ គឺ “ទីក្រុងហាណូយ-បើកទំព័រមាសជាបន្ត”; ប្រធានបទទី៣ គឺ “ទីក្រុងហាណូយ-ផ្លាស់ប្ដូរថ្មី ភាពច្នៃប្រឌិត និងការអភិវឌ្ឍ”។ ពិព័រណ៌នឹងបើកដល់ ថ្ងៃទី១៥ ខែតុលា។

*នាថ្ងៃដដែល នៅវិថីដើរថ្មើរជើងជុំវិញបឹង Hoan Kiem បានប្រព្រឹត្តទៅមហោស្រពសិល្បៈរបាំនាគឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយ ហើយមានការចូលរួមពីក្រុមរបាំនាគចំនួន១៣ មកពីបណ្ដាខ័ណ្ឌនិងស្រុកនៃទីក្រុងហាណូយ៕

បកប្រែដោយ Thuy Anh