leftcenterrightdel
ការត្រៀមរៀបចំមុនពេលបើកមហោស្រព

មហោស្រពនេះមិនត្រឹមតែជាស្ពានតភ្ជាប់ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំងបង្កើតឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយថែមទៀតរវាងវៀតណាម និងអាល្លឺម៉ង់ និយាយដោយឡែក និងអឺរ៉ុបនិយាយរួម។

មហោស្រពឆ្នាំនេះ រួមមានការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការវៀតណាម - អាល្លឺម៉ង់ ដែលក្នុងនោះមហោស្រព Kulturfest ដែលជាមហោស្រពល្បីល្បាញរបស់អាល្លឺម៉ង់ ដើម្បីណែនាំនិងផ្សព្វផ្សាយវប្បធម៌ម្ហូបអាហាររបស់អាល្លឺម៉ង់ទៅកាន់ប្រជាពលរដ្ឋវៀតណាមនិងមិត្ដភក្ដិអន្ដរជាតិ ។

ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសេដ្ឋកិច្ចវប្បធម៌និងការទូតរវាងប្រទេសទាំងពីរមានការអភិវឌ្ឍឥតឈប់ឈរ។ មហោស្រពវប្បធម៌វៀតណាម - អាល្លឺម៉ង់​ ឆ្នាំ ២០២០ បានរួមចំណែកក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - អាល្លឺម៉ង់ នាពេលខាងមុខ៕

បកប្រែដោយ Pham Diep