leftcenterrightdel
សិស្សានុសិស្សទូទាំងប្រទេសបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី៥ កញ្ញា (រូបថត៖ tienphong.vn)

ក្នុងឆ្នាំសិក្សាថ្មី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យផ្នែកអប់រំ បន្តបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ឲ្យមានប្រសិទ្ធភាពផង ហើយរៀបចំការសិក្សាសម្រាប់សិស្សានុសិស្ស និងនិស្សិតឲ្យបានល្អទៀតផង។ ទន្ទឹមនឹងនោះ ផ្ដោតសំខាន់ទៅលើការលើកកំពស់គុណភាពនៃការអប់រំ បណ្ដុះបណ្ដាល ជាពិសេសគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានសម្ដែងនូវគោលបំណងថា ផ្នែកអប់រំបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ រក្សារឹងមាំនូវឫទ្ធានុភាពនយោបាយ សីលធម៌ ការជក់ចិត្តនឹងរបរ ដើម្បីរួមចំណែកជាច្រើនថែមទៀតដល់បុព្វហេតុ ផ្លាស់ប្ដូរថ្មីផ្នែកអប់រំវៀតណាម៕

តាម vovworld