គេហទំព័រទេសចរណ៍នេះរបស់អាមេរិកទើបតែចុះផ្សាយអត្ថបទវាយតម្លៃថាមានគោលដៅទេសចរណ៍ចំនួន១៤ នៅអាស៊ីដែលគប្បីស្វែងយល់ ទន្ទឹមនឹងគោលដៅទេសចរណ៍ដែលល្បីឈ្មោះតាំងពីមុនមកហើយដូចជា ទីក្រុងតូក្យូ (ប្រទេសជប៉ុន) ទីក្រុងបាងកក (ប្រទេសថៃ) និងទីក្រុងបាលី (ប្រទេសឥណ្ឌូនេស៊ី)។

leftcenterrightdel
ខេត្ត Ninh Binh របស់វៀតណាម (រូបថត៖ vietnamtourism)

យោងតាមគេហទំព័រ TripstoDiscover ទីរួមខេត្ត Sa Pa គឺជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ស្រស់ស្អាតបំផុតនៅវៀតណាម។  ទីរួមខេត្ត Sa Pa គឺជារមណីយដ្ឋានស្រស់ស្អាតអស្ចារ្យសម្រាប់អ្នកចូលចិត្តថ្មើរជើង ឬជិះកង់ឡើងភ្នំ។ នៅភូមិដ្ឋាននានានៃទីរួមខេត្ត Sa Pa អ្នកអាចមើលឃើញរបៀបគេផលិតសំលៀកបំពាក់ជាតិ គ្រឿងវិចិត្រសិល្បៈហើយអាចទិញវាជាអំណោយបានដែរ។

តាមគេហទំព័រ TripstoDiscover ទេសភាពនៃខេត្ត Ninh Binh ស្រស់ស្អាតដូចរូបគំនូរ ប៉ុន្តែភ្ញៀវទេសចរមិនទាន់ស្គាល់វាដូចជាស្គាល់ឈូងសមុទ្រ Ha Long ឡើយ៕

បកប្រែដោយ Thuy Anh