leftcenterrightdel
ពិធីបង្ហាញសៀវភៅ "ជនជាតិរុស្ស៊ីសរសេរអំពីលោកប្រធានហូជីមិញ" (រូបថត៖ baokhanhhoa.vn)

 

កាលពីថ្ងៃទី ២៣ ខែឧសភាឆ្នាំ ១៩៥០ សមាគមមិត្តភាពវៀតណាម - សូវៀតត្រូវបានបង្កើតឡើងដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរជាបងប្អូន។

ក្នុងឱកាសនេះ រោងចក្របោះពុម្ពផ្សាយព័ត៌មាន និងសារគមនាគមន៍ (ក្រសួងព័ត៌មាន និងសារគមនាគមន៍) សហការជាមួយសមាគមមិត្តភាពសហព័ន្ធរុស្ស៊ី - វៀតណាម និងសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី បានរៀបចំការបកប្រែ និងបោះពុម្ពផ្សាយសៀវភៅជាភាសាវៀតណាមក្រោមចំណងជើង “ជនជាតិរុស្ស៊ីសរសេរអំពីលោកប្រធានហូជីមិញ”។ សៀវភៅនេះត្រូវបានបកប្រែជាភាសាវៀតណាមដោយពីរនាក់គឺលោក Nguyen Huy Hoang និងលោក Nguyen Van Minh និងកែតម្រូវដោយសាស្ត្រាចារ្យរងបណ្ឌិត Nguyen Xuan Hoa។

សៀវភៅក្រោមចំណងជើង "ជនជាតិរុស្ស៊ីសរសេរអំពីលោកប្រធានហូជីមិញ” មិនត្រឹមតែជាអំណោយដ៏ថ្លៃថ្លាក្នុងឱកាសខួបកំណើតគម្រប់ ១៣០ ឆ្នាំរបស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាខ្សែតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរ ប្រជាជាតិទាំងពីរ វៀតណាម - សហព័ន្ធរុស្ស៊ីទៀតផង៕

បកប្រែដោយ Pham Diep