ពិធីបុណ្យធំៗនៃ Festival Hue លើកនេះរួមមាន៖ កម្មវិធីសម្ដែងសិល្បៈបើក Festival; ពិធីបុណ្យតាមដងវិថី; ពិធីបុណ្យម្ហូបអាហារ; កម្មវិធីចម្រៀងរបស់តន្ត្រីករ Trinh Cong Son; កម្មវិធីតន្ត្រីអេឡិចត្រូនិក; និងការសម្ដែងម៉ូដអាវផាយ ជាដើម។

leftcenterrightdel
កម្មវិធីសម្ដែងម៉ូដអាវផាយនៅ Festival Hue (រូបថត៖ baochinhphu.vn)

លោក Phan Thien Dinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានអះអាងថា ក្នុងអំឡុងពេលប្រព្រឹត្តទៅ Festival Hue ខេត្តនឹងលើកលែង១០០% ថ្លៃសំបុត្រចូលទស្សនាបេតិកភ័ណ្ឌនានានៅទីក្រុង Hue តាមនោះរួមចំណែកជំរុញការអភិវឌ្ឍនៃវិស័យទេសចរណ៍ក្នុងតំបន់។

លោក Phan Thien Dinh បានឲ្យដឹងថែមទៀតថា៖ “ឆ្នាំនេះ យើងខ្ញុំឆ្ពោះទៅទីផ្សារក្នុងប្រទេស ហើយយើងខ្ញុំក៏ជ្រើសរើស ក្រុមសិល្បករនៅក្នុងខេត្តតែប៉ុណ្ណោះ។ ដើរទន្ទឹមនឹងពិធីបុណ្យ យើងខ្ញុំនឹងរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដូចជា៖ ការរត់ម៉ារ៉ាតុង ការប្រណាំងកង់ ក្នុងគោលដៅផ្ញើរសារមួយស្ដីពីកម្លាំងរស់ថ្មីក្រោយជំងឺឆ្លង”។

ក្រោមប្រធានបទ “បេតិកភ័ណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ - Hue ផ្លាស់ប្ដូរថ្មីជានិច្ច” Festival Hue ឆ្នាំ២០២០ នឹងនាំមកជូនអ្នកចូលរួមនូវបទពិសោធន៍ថ្មីៗ វិសេសវិសាល និងការចាប់អារម្មណ៍យ៉ាងស៊ីជំរៅអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងសិល្បៈនៃតំបន់ជាអតីតរាជធានីរបស់វៀតណាម៕

តាម vovworld.vn