យោងតាមគេហទំព័រ Reader's Digest រដ្ឋធានីហាណូយគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ទាក់ទាញអារម្មណ៍ជាងគេនៅវៀតណាម។

leftcenterrightdel
វត្ត Tran Vu នៅទីក្រុងហាណូយ (រូបថត៖ hanoimoi.com)

ទីក្រុងហាណូយមានប្រាសាទបុរាណ វត្តអារាម និងផ្សារមានសភាពអ៊ូអរជាច្រើន។ ភ្ញៀវទេសចរអាចទៅស្វែងយល់អំពីផ្លូវបុរាណ ទស្សនាកេរិ៍្តដំណែល Van Mieu- Quoc Tu Giam  និងពន្ធនាគារ Hoa Lo។ល។

ទីក្រុងហូជីមិញក៏ល្បីឈ្មោះដោយមានគោលដៅទេសចរណ៍ដូចជា វិហារកាតូលិច Duc Ba; អគារប្រៃសណីយ៍ក្រុងដែលកសាងតាំងពីសតវត្សទីXIX; ទីផ្សារ Ben Thanh; វត្ត Giac Lam។ល។

ក្នុងបញ្ជីទីក្រុងទាំង១២ ដែលជាគោលដៅទេសចរណ៍ទាក់ទាញអារម្មណ៍ជាងគេរបស់អាស៊ីនៅមាន ទីក្រុងតូក្យូ (ជប៉ុន); បាងកក (ថៃ); ទីក្រុងប៉េកាំង (ចិន); គូឡាឡាំពួរ (ម៉ាឡេស៊ី); Kyoto (ជប៉ុន); សេអ៊ូល (កូរ៉េខាងត្បូង); ម៉ាកាវ (ចិន); ហុងកុង (ចិន); ស្រីលង្កា។ល៕

បកប្រែដោយ Thuy Anh