នៅក្នុងជំនួបនេះ លោក Chang Bok បានថ្លែងអំណរគុណ លោកស្រី Nguyen Phuong Hoa ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបគណៈប្រតិភូ ព្រមទាំងបានជូនដំណឹងពីស្ថានភាពប្រតិបត្តិការរបស់ CJ CGV វៀតណាម នាពេលកន្លងមក។ លោកក៏បានឲ្យដឹងថា ក្រុមហ៊ុន CJ CGV វៀតណាមមានបំណងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យភាពយន្តរវាងវៀតណាម និងកូរ៉េខាងត្បូង ដោយស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបន្ត​យកចិត្តទុកដាក់ក្នុងការជំរុញកិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យភាពយន្តរវាងប្រទេស​ទាំង​ពីរ​។

leftcenterrightdel
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ លោកស្រី Nguyen Phuong Hoa ទទួលជួបលោក Chang Bok Sang ប្រធានសម្ព័ន្ធក្រុមហ៊ុន CJ វៀតណាម  (រូបថត៖ toquoc.vn)

លោកស្រី Nguyen Phuong Hoa បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ CJ CGV វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអះអាងថា ភាពយន្តគឺជាវិស័យមួយក្នុងចំណោយវិស័យដែលជម្រុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្មវប្បធម៌នៅវៀតណាម។ លោក​ស្រី​បន្តថា ថ្នាក់ដឹក​​នាំ​ក្រសួង​វប្បធម៌ កីឡា និងទេសរណ៍វៀតណាម រួមទាំងស្ថាប័ននានា​ និង​សមាគមភាពយន្តវៀតណាម ក៏មានការយកចិត្តទុកយ៉ាងខ្លាំង​លើវិស័យភាពយន្ត ហើយឥឡូវនេះក្រសួងក៏បានចាត់វិធានការណ៍ជាច្រើនដើម្បីដោះស្រាយការលំបាកសម្រាប់ផ្នែកភាពយន្តផងដែរ។

លោកស្រី Nguyen Phuong Hoa ក៏បានឲ្យដឹងដែរថា បណ្តាស្ថានទូតបរទេសប្រចាំនៅទីក្រុងហាណូយ និងមជ្ឈមណ្ឌលវប្បធម៌នានាកំ​ពុង​ប្រើប្រាស់ខ្សែភាពយន្តដើម្បីផ្សព្វផ្សាយដល់សាធារណជន ដូច្នេះសូមស្នើឱ្យ CJ CGV វៀតណាមបង្កើនខ្សែភាពយន្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញទស្សនិកជនមករោងកុនឲ្យបានច្រើនថែមទៀត។ លោកស្រីក៏បានស្នើឲ្យភាគីកូរ៉េខាងត្បូងពិចារណាលើការនាំផលិតករភាពយន្តកូរ៉េខាងត្បូងមកផលិតភាពយន្តនៅឯប្រទេសវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan