leftcenterrightdel
រូបថត ឧទាហារណ៍ (vtv.vn)

 

នាថ្ងៃទី ១២ ខែឧសភា មន្ទីរទេសចរណ៍ទីក្រុង Da Nang បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាអំពីផែនការស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយជំងឺឆ្លងនេះ។ ដំណោះស្រាយទាំង ៨ រួមមាន ការផ្សព្វផ្សាយនិងជំរុញវិស័យទេសចរណ៍; ធានាគោលដៅទេសចរណ៍សុវត្ថិភាព Da Nang ; ជំរុញនិងរក្សាជើងហោះហើរនានានៅពេលដែលរដ្ឋាភិបាលអនុញ្ញាតឲ្យប្រតិបត្តិការឡើងវិញ; ស្រាវជ្រាវនិងវាយតំលៃទីផ្សារភ្ញៀវទេសចរណ៍ ; បំប៉ន់និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ លើសពីនេះទៀត ទីក្រុងក៏ផ្តោតសំខាន់លើការគាំទ្រដល់អង្គភាពអាជីវកម្មដើម្បីកសាងនិងលើកកម្ពស់គុណភាពនៃផលិតផលទេសចរណ៍ ព្រមទាំងជំរុញការងារតភ្ជាប់និងអនុវត្តគម្រោងការណ៍ធំៗដែលទាក់ទងនឹងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ៕

តាម vovworld.vn