leftcenterrightdel
បរិយាកាសបាញ់កាំជ្រួចនៅទីក្រុងហាណូយ

នៅវេលាម៉ោង ១២ នារាត្រីឆ្លងឆ្នាំថ្មី កាំជ្រួចបានបាញ់ដ៏ស្អាតអស្ចារ្យពេញផ្ទៃមេឃដែលជាសញ្ញាប្រាប់អំពីការផ្លាស់ប្តូររវាងឆ្នាំចាស់និងឆ្នាំថ្មី។ ឆ្នាំចាស់បានកន្លងផុតទៅ គឺជាពេលវេលាដែលមនុស្សគ្រប់គ្នា ជូនពរគ្នាទៅវិញទៅមកនូវសេចក្តីសុខ ក្តីសប្បាយ និងជោគជ័យគ្រប់ភារកិច្ច។

leftcenterrightdel
បរិយាកាសបាញ់កាំជ្រួចនៅទីក្រុងហូជីមិញ

ផ្ទុយពីអាកាសធាតុត្រជាក់និងភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងហាណូយនោះ បរិយាកាសអំណរបុណ្យចូលឆ្នាំថ្មីនៅទីក្រុងហូជីមិញមានសភាពអ៊ូអរក្រៃលែង។ មនុស្សច្រើនកុះករ បាននាំគ្នាហូរចូលទីក្រុង ដើម្បីរង់ចាំពេលវេលាឆ្លងឆ្នាំចាស់ អំណរឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Da Nang នារាត្រីឆ្លងឆ្នាំ អ្នកទេសចរជាច្រើនបានប្រមូលផ្តុំគ្នានៅស្ពាននាគ ដើម្បីទស្សនាស្ពាននាគបាញ់ទឹកនិងបាញ់ភ្លើង។ មនុស្សជាច្រើននៅទូទាំងប្រទេសបានសម្តែងក្តីសង្ឃឹមថា ចូលដល់ឆ្នាំជូតនេះ ប្រទេសជាតិបន្តរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារជាក់ជាពុំខាន៕

តាម vovworld