leftcenterrightdel
រង់ចាំបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់

 

បរិយាកាសនៃបុណ្យចូលឆ្នាំថ្មីវៀតណាមយ៉ាងសប្បាយរីករាយនៅពេលដែលបានទៅសួរសុខទុក្ខបងប្អូន សាច់ញាតិ គ្រូបង្រៀន និងជួបជុំជាមួយមិត្ដភាព នេះគឺជាទំនៀមទំលាប់ប្រពៃណីល្អរបស់ប្រជាជនវៀតណាមពីអតីតកាលដល់បច្ចុប្បន្ន។

ទោះបីជាពេញមួយឆ្នាំរវល់នឹងការងារ ប៉ុន្តែនៅពេលបុណ្យចូលឆ្នាំថ្មីមកដល់នោះ ប្រជាជនវៀតណាមតែងតែចំណាយពេលទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារសាច់ញាតិ អ្នកជិតខាង គ្រូបង្រៀន និងមិត្តភក្តិជិតស្និទ្ធ ... ទំនៀមទំលាប់នោះមិនត្រឹមតែមានន័យថានឹកគ្នាទៅវិញទៅមក ចែករំលែករឿងគ្រួសារ ឬ រកស៊ីប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការតភ្ជាប់ក្នុងសហគមន៍សង្គមផងដែរ។

អំណោយជូនអ្នកគ្រូ និងលោកគ្រូអាចជា នំ ប្រអប់តែ ឬផលិតផលប្រចាំតំបន់ តែសំខាន់ជាងនេះទៅទៀតជាការដឹងគុណចំពោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។ នៅប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មី គ្រប់គ្នាជួបបងប្អូន សាច់ញាតិ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ សួរសុខទុក្ខគ្នា និងជូនពរអោយជួបតែសេចក្តីសុខ និងសុភមង្គល៕

បកប្រែដោយ Pham Diep