leftcenterrightdel
តំណាងក្រុមហ៊ុននិងស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៌ (រូបថត៖ vnanet.vn)

 

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០  ខែមករា នៅមជ្ឈមណ្ឌលពិព័រណ៍ពិព័រណ៍អន្ដរជាតិ Greater Noida នៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានធ្វើឡើងពិព័រណ៍ទេសចរណ៍អន្តរជាតិ SATTE លើកទី ២៧ ។

ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍ជាង ១,០០០ មកពីជាង ៥០ ប្រទេសនិងតំបន់ដែនដីលើពិភពលោក រួមទាំងក្រុមហ៊ុនទេសចរណ៍វៀតណាមជាច្រើនទៀតផង។ ពិព័រណ៌នេះក៏ត្រូវបានចាត់ទុកថាជាវេទិកាសំខាន់មួយសម្រាប់ប្រទេសនានាដើម្បីផ្សព្វផ្សាយទឹកដី និងអត្ដសញ្ញាណវប្បធម៌ប្រពៃណីរបស់ខ្លួន ព្រមទាំងស្វែងរកឱកាសសហប្រតិបត្តិការនិងធ្វើអាជីវកម្ម។ 

នៅក្នុងពិព័រណ៌នេះ ក្រុមហ៊ុនទាំងអស់របស់វៀតណាមបានផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីល្បាញ់ ក៏ដូចជាផលិតផលអំពីទេសចរណ៍និងសេវាកម្មទេសចរណ៍ដល់មិត្ដភក្ដិអន្ដរជាតិនិងអ្នកទស្សនាផងដែរ៕

បកប្រែដោយ Pham Diep