leftcenterrightdel
លោក Jaime Chomali - ឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាមថ្លែងបើកមហោស្រពភាពយន្ដ

 

នេះគឺជាលើកដំបូងដែលមហោស្រពភាពយន្តប៉ាស៊ីហ្វិកត្រូវបានរៀបចំឡើងនៅវៀតណាមដើម្បីជួយឲ្យសាធារណៈជននិងអ្នកទស្សនាស្វែងយល់អំពីមនុស្សនិងតម្លៃប្រជាប្រិយរបស់ប្រទេសទាំង ៤ នៅសម្ព័ន្ធភាពប៉ាស៊ីហ្វិកតាមរយៈវណ្ណកម្មភាពយន្ត។ លោក Jaime Chomali - ឯកអគ្គរដ្ឋទូតឈីលីបានមានប្រសាសន៍ថា៖​ « យើងខ្ញុំសង្ឃឹមថា មហោស្រពភាពយន្តនេះគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ហើយនាពេលអនាគតយើងខ្ញុំអាចអនុវត្តសកម្មភាពវប្បធម៌ជាច្រើនទៀតដើម្បីបង្ហាញពីភាពសម្បូរបែបនិងភាពចម្រុះនៃវប្បធម៌នៃប្រជាជាតិរបស់យើង។ យើងខ្ញុំក៏សង្ឃឹមថានឹងស្វែងយល់និងសិក្សាពីប្រទេសមិត្ត ពោលគឺរាប់ពីវប្បធម៌បុរាណនិងការឆ្ពោះទៅរកពេលអនាគតពីមិត្តទាំងអស់គ្នាផងដែរ»៕

តាម vovworld.vn