leftcenterrightdel
គំនូរមួយផ្ទាំងបានតាំងបង្ហាញនៅពិព័រណ៍ (រូបថត៖ cand.com.vn)

ពិព័រណ៍ បានតាំងបង្ហាញគំនូររបស់វិចិត្រករដ៏ល្បីឈ្មោះរបស់ប្រទេសទាំងពីរ វៀតណាម-កូរ៉េខាងត្បូង។ ក្នុងឱកាសនេះ លោក Park Noh-wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា រួមជាមួយលទ្ធផលជាវិជ្ជមានដែលប្រទេសទាំងពីរសម្រេចបាននៅកិច្ចប្រជុំកំពូល កូរ៉េខាងត្បូង - អាស៊ាន (ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកានៅប្រទេសកូរ៉េខាងត្បូង) ពិព័រណ៍លើកនេះបានជំរុញការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang