leftcenterrightdel
ប្រតិភូទាំងឡាយទៅទស្សនាពិព័រណ៍

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍លើកនេះ មានសកម្មភាពជាច្រើនដូចជា ការតាំងពិព័រណ៍សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់មូលដ្ឋាននានានៃប្រទេសទាំងពីរ វៀតណាម-ចិន; សន្និសីទស្តីពីការតភ្ជាប់ការនាំចេញកសិផល ផលិតផលព្រៃឈើ និងជលផល វៀតណាម - ចិន; វេទិកាជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ជាដើម។ ពិព័រណ៍លើកនេះក៏ជាស្ពានភ្ចាប់សម្រាប់អង្គការអាជីវកម្មនៃភាគីទាំងពីរ ស្វែងរកដៃគូ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យទេសចរណ៍ រួមចំណែកជំរុញទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម-ចិន ឲ្យកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang