ស្ថានទូតហុងគ្រីប្រចាំនៅវៀតណាមសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Can Tho រៀបចំ “សប្តាហ៍វប្បធម៌ហុងគ្រីនៅទីក្រុង Can Tho” ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានសកម្មភាពជាច្រើនដូចជា សិក្ខាសាលាស្តីអំពីប្រទេសហុងគ្រី; កិច្ចពិភាក្សាតុមូលជាមួយអ្នកនិពន្ធហុងគ្រី; ពិព័រណ៍គំនូរសម័យហុងគ្រី និងការសំដែងសិល្បៈជាដើម។

leftcenterrightdel
សប្តាហ៍វប្បធម៌កម្ពុជា និងហុងគ្រីនឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho (រូបថត៖ thoidai.com.vn)

សកម្មភាពនេះសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រការ​ទូត​ខាងវប្បធម៌របស់រដ្ឋាភិបាលដល់ឆ្នាំ ២០២០ និងផែនការអនុវត្តយុទ្ធសាស្ត្រការ​ទូត​ខាង​វប្បធម៌របស់ទីក្រុង Can Tho ដល់ឆ្នាំ ២០២០។ ទន្ទឹមនឹងនោះ សកម្មភាពនេះបានរួមចំណែកបង្កើនការផ្លាស់ប្តូរវប្បធម៌ និងការផ្សព្វផ្សាយពីទឹកដី និងមនុស្សហុងគ្រី ដល់ប្រជាជនវៀតណាមនិយាយរួម និងទីក្រុង Can Tho និយាយដោយឡែក ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គការអាជីវកម្មនៃប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិកា រួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងការធ្វើសមាហរណកម្មអន្តរជាតិរវាងវៀតណាម និងហុងគ្រី ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ថ្នាក់ដឹកនាំសហព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho ជូនពរឆ្នាំថ្មី (រូបថត៖ thoidai.com.vn)

គណៈកម្មាធិការប្រជាជនទីក្រុង Can Tho ក៏បានឲ្យដឹងថា“សប្តាហ៍វប្បធម៌កម្ពុជានៅប្រទេសវៀតណាម” ឆ្នាំ២០១៩ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Can Tho ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា។

សកម្មភាពនេះសំដៅផ្សព្វផ្សាយពីវប្បធម៌ ទឹកដី និងមនុស្សកម្ពុជា ដល់ប្រជាជនវៀតណាមនិយាយរួម និងទីក្រុង Can Tho និយាយដោយឡែក រួមចំណែកជំរុញចំណងសាមគ្គីភាព មិត្តភាព និងនិរន្តរភាពរវាងវៀតណាម និងកម្ពុជា៕

បកប្រែដោយ Huyen Trang