leftcenterrightdel
ពិធីបុណ្យអកអំបុកបានប្រារព្ធឡើងយ៉ាងសប្បាយរីករាយ

អកអំបុកជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យប្រជាប្រិយធំបំផុតរបស់ជនរួមជាតិខ្មែរណាមបូ។ ក្នុងប៉ុន្មានថ្ងៃដើមខែវិច្ឆិកានេះ ពិធីបុណ្យអកអំបុក បានប្រារព្ធឡើងយ៉ាងសប្បាយរីករាយនៅតំបន់ជាច្រើន ជាពិសេសនៅខេត្ត Tra Vinh និងខេត្ត Soc Trang។

leftcenterrightdel
ការសម្តែងសិល្បៈ

នៅខេត្ត Tra Vinh បរិយាកាសសប្បាយរីករាយគ្របដណ្តប់គ្រប់ទិសទី សូរសម្លេងស្គរ និងតន្ត្រីបន្លឺឡើងនៅវត្តនានា។ នៅកន្លែងផ្សេងៗទៀត បានប្រព្រឹត្តទៅល្បែងប្រជាប្រិយ ការសម្តែងសិល្បៈជាភាសាវៀតណាម និងខ្មែរការប្រកួតកីឡាសម្រាប់យុវជនជនជាតិ ជាមួយនឹងការបង្ហាញម្ហូបខ្មែរជាប្រពៃណី។

leftcenterrightdel
ការសម្តែងស្គរ

រីឯនៅខេត្ត Soc Trang បានប្រព្រឹត្តទៅការប្រណាំងទូក ង ធំជាងគេនៅតំបន់វាលទំនាបទន្លេ Cuu Long។ ការប្រណាំងទូក ង ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ ដែលទាក់ទាញការចូលរួមពីមនុស្សរាប់ម៉ឺននាក់។

leftcenterrightdel
ក្រុមទូក ង ត្រៀមរៀបចំឲ្យការប្រណាំង

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋវៀតណាមបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយ និងបង្កលក្ខណៈងាយស្រួលសម្រាប់ជនរួមជាតិខ្មែរណាមបូ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពខាងសម្ភារៈ និងស្មារតីមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang