leftcenterrightdel
សន្និសីទកាសែត ដើម្បីជូនដំណឹងអំពីមហោស្រពសៀកអន្តរជាតិ - ទីក្រុង Ha Long ឆ្នាំ២០១៩ (រូបថត៖ vov.vn)

មហោស្រពនឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយមានសកម្មភាពជាច្រើនដូចជា ពិធីបើក; ការដង្ហែរក្បួនសៀកតាមដងវិថី; ការប្រកួតសម្តែងសៀកអន្តរជាតិ - ទីក្រុង Ha Long ឆ្នាំ២០១៩ និងបុណ្យម្ហូបអន្តរជាតិ - ទីក្រុង Ha Long ឆ្នាំ២០១៩ ជាដើម។

មហោស្រពនឹងទាក់ទាញការចូលរួមពីសិល្បករ សិល្បការិនីមកពីប្រទេស និងដែនដីចំនួន ២០ នៅលើពិភពលោក រួមមាន ម៉ុងហ្គោលី គុយបា អេត្យូពី កាណាដា ម៉ុលដាវី ប្រេស៊ីល អាល្លឺម៉ង់ តាហ្សីគីស្តង់ រុស្ស៊ី អ៊ីរ៉ង់ ឡាវ អេហ្ស៊ីប អាមេរិក ជប៉ុន ម៉ិកស៊ិក ឈីលី ស្លូវ៉ាគី អ៊ុយក្រែន កម្ពុជា និងវៀតណាម៕

បកប្រែដោយ Huyen Trang