leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ doanhnghiephoinhap.vn)

បុណ្យម្ហូបគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅទីលាន Ly Thai To (បឹង Hoan Kiem ទីក្រុងហាណូយ)។ បុណ្យនេះជាឱកាសផ្លាស់ប្តូរវប្បធម៌សម្រាប់ប្រជាជននៅទីក្រុងហាណូយ ក៏ដូចជាប្រជានកូរ៉េខាងត្បូងនៅវៀតណាម។ ជាពិសេស នៅបុណ្យនេះ យុវជននឹងបានសប្បាយរីករាយជាមួយសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនដូចជា ការប្រកួតក្បាច់គុនតេក្វាន់ដូ វៀតណាម-កូរ៉េខាងត្បូង ការសម្តែងសិល្បៈកូរ៉េខាងត្បូង និងរៀនធ្វើម្ហូបជាដើម ដោយមានការចូលរួមពីសិល្បករ សិល្បការិនីល្បី ជាច្រើនមកពីប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang