leftcenterrightdel
ទទួលភ្ញៀវអន្ដរជាតិមកដល់កំពង់ផែ Chan May នៃឈូងសមុទ្រ Lang Co (រូបថត៖ vnanet.vn)

 

ខេត្ត Thua Thien-Hue បានដាក់ចេញគោលនយោបាយលើកទឹកចិត្តនិងទាក់ទាញការវិនិយោគជាច្រើនដើម្បីពង្រីកសក្តានុពល​ទេសចរណ៍ទេសចរណ៍នៅឈូងសមុទ្រ Lang Co ។ បច្ចុប្បន្ននេះតំបន់ទេសចរណ៍​ Lang Co បានសាងសង់តំបន់ទេសចរណ៍ចម្រុះចំនួន ៦ រួមមានសណ្ឋាគារចំនួន ៤៥ ខ្នង ក្នុងនោះមានប្រមាណ ១,២០០ បន្ទប់ និងភោជនីយដ្ឋានរាប់សិបកន្លែងសម្រាប់បម្រើភ្ញៀវទេសចរ។

leftcenterrightdel
រូបភាពឈូងសមុទ្រ Lang Co​​ (រូបថត៖ vnanet.vn)

 

ប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Loc លោក Nguyen Van Manh បានឲ្យដឹងថា ឆ្នាំនេះ ស្រុកបានរៀបចំប្រកបដោយជោគជ័យនូវពិធីបុណ្យសមុទ្រ“ Lang Co - ឈូងសមុទ្រស្រស់ស្អាតនៅលើពិភពលោក” និងខួបលើកទី ១០ ដែលឈូងសមុទ្រ Lang Co ត្រូវបានទទួលស្គាល់ជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រស្រស់ស្អាតបំផុតនៅលើពិភពលោក។

ចំនួនភ្ញៀវទេសចរសរុបចូលមកស្រុក Phu Loc ក្នុងរយៈពេល ៨ ខែដើមឆ្នាំមានចំនួនជិត ១,២ លាននាក់ ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៣៣,០០០ នាក់ សម្រេចបាន ៩៩,៦% នៃផែនការនិងកើនឡើង ២១,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ។

នាពេលខាងមុខ ស្រុក Phu Loc បន្តពង្រីកសក្តានុពលនិងភាពខ្លាំងពីតំបន់ទេសចរណ៍លំហែកាយ ឆ្នេរខ្សាច់ ទេសចរណ៍អេកូឡូស៊ី រួមជាមួយការផ្សព្វផ្សាយនិងបង្ហាញផលិតផលទេសចរណ៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ៕

បកប្រែដោយ Pham Diep