leftcenterrightdel
គណៈប្រតិភូបានថតរូបនៅជ្រោះ Khe Kem នៃស្រុក Con Cuong (រូបថតៈ baonghean)

ក្នុងដំណើរកម្សាន្តនេះ គណៈប្រតិភូបានទស្សនាតំបន់ទេសចរណ៍ល្បីៗ ដូចជា តំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តពិសេស Kim Lien (នៅស្រុក Nam Dan), ឧទ្យានជាតិ Phu Mat, ទឹកជ្រោះ Khe Kem, តំបន់អេកូទេសចរណ៍សហគមន៍ភូមិ  Khe Ran (នៅស្រុក Con Cuong) និងស្វែងយល់អំពីវប្បធម៌ម្ហូបអាហារ ការជួបប្រាស្រ័យវប្បធម៌និងសិល្បៈជាមួយជនជាតិ Thai នៅទីនេះផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ Nghe An ដោយគោលបំណង ចង់អោយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន និងកាសែតធំៗ នៅលើពិភពលោកនឹងមានអត្ថបទដែលមានគុណភាព ដោយលើកកម្ពស់ផលិតផលទេសចរណ៍ក្នុងស្រុកដល់មិត្តភក្តិគ្រប់ទិសទី  ដើម្បីរួមចំណែកអោយវិស័យទេសចរណ៍ នៅខេត្ត Nghe An អាចពង្រីកទីផ្សារទេសចរអន្តរជាតិ។ នាព្រឹកថ្ងៃដដែល មន្ទីរទេសចរណ៍ខេត្ត Nghe An បានបើកសិក្ខាសាលា “ទេសចរណ៍ Nghe An ជាមួយសារព័ត៌មានអន្តរជាតិ” ដើម្បីណែនាំបន្ថែមអំពីទេសចរណ៍ក្នុងស្រុកនិងទទួលយកនូវមតិយោបល់ពីគណៈប្រតិភូស្ទង់មតិនេះតែម្តង៕

តាម vovworld