ITE HCMC ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅដល់ថ្ងៃទី៧ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៌ផ្សារណាត់អន្តរជាតិ Sai Gon (ខ័ណ្ឌទី៧) និងសណ្ឋាគារទំនើបនានារបស់ក្រុងហូជីមិញ។ នេះគឺជាលើកទី១៥ ហើយដែលពិព័រណ៌ផ្សារណាត់នេះត្រូវបានរៀបចំឡើង និងក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ធំ និងយូរលង់ជាងគេនៅវៀតណាម និងក្នុងអនុតំបន់មេគង្គ។

leftcenterrightdel
តំណាងទាំងឡាយចូលរួមកម្មវិធីបើក

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា ITE HCMC ឆ្នាំ២០១៩ មានការចូលរួមរបស់អតិថិជនអន្តរជាតិជាង ២៥០ នាក់ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិចំនួន៣៩ និងស្ដង់ជាង ៣០០ របស់ប្រទេស តំបន់ដែនដី និងខេត្ត ទីក្រុងវៀតណាមចំនួន៤៥។ តាមគម្រោង ITE HCMC ឆ្នាំ២០១៩ អាចទាក់ទាញភ្ញៀវពាណិជ្ជកម្ម និងទស្សនិកជនជាង ៣៥,០០០ នាក់មកទស្សនា និងស្វែងយល់៕

បកប្រែដោយ Thuy Anh