នាថ្ងៃទី ៣ ខែកញ្ញា សិក្ខាសាលាដោយប្រធានបទ  “វៀតណាម - គោលដៅទេសចរណ៍និងវិនិយោគិនឥណ្ឌូនេស៊ី” ដែលរៀបចំឡើងដោយស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌូណេស៊ី បានទាក់ទាញការចូលរួមរបស់សហគ្រាស ឥណ្ឌូនេស៊ីជិត ១០០ អង្គភាព។

leftcenterrightdel
ភ្ញៀវទេសចរបរទេសជក់ចិត្តនឹងឧបករណ៍ភ្លេងបុរាណនៅខេត្ត Ninh Binh វៀតណាម (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Pham Vinh Quang បានសង្កត់ធ្ងន់ថាវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពស្វាហាប់បំផុតនៅអាស៊ី - ប៉ាស៊ីហ្វិក ដោយមាន កំណើនសេដ្ឋកិច្ច ៧% ក្នុងឆ្នាំ ២០១៨។ ដោយមានស្ថិរភាពអំពីនយោបាយ រួមទាំងសេដ្ឋកិច្ចស្វាហាប់នោះ វៀតណាមបានក្លាយជាចំណុចលេចធ្លោមួយនៅអាស៊ីនិងនៅលើពិភពលោក។

នៅក្នុងសិក្ខាសាលានេះ បណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាមបានផ្តល់ព័ត៌មានជាច្រើនអំពីគោលដៅទេសចរណ៍ល្បីៗ របស់វៀតណាមដូចជា Da Nang ឈូងសមុទ្រ Ha Long,  Nha Trang និងដំណើរទេសចរណ៍ទស្សនាទេសភាពរហោស្ថាននៅគុហារ Phong Nha Ke Bang  ជាដើម៕

តាម vovworld