leftcenterrightdel
វត្ត Tran Quoc នៅរដ្ឋធានីហាណូយ  (រូបថត៖ thuonggiaonline.vn)

វត្ត Tran Quoc ស្ថិតនៅកោះតូចមួយនៅភាគខាងកើតនៃបឹង Ho Tay នៅរដ្ឋធានីហាណូយ។ វត្តមួយនេះជាវត្តចាស់បំផុតនៃអតីតព្រះបរមរាជវាំង Thang Long ដោយមានអាយុកាល​ជាង ១,៥០០ ឆ្នាំ។ វត្ត Tran Quoc ល្បីឈ្មោះដោយមានស្ថាបត្យកម្មតាមបែបបុរាណ និងមានបរិវេណដ៍ទូលំទូលាយស្រឡះស្រឡំ។

leftcenterrightdel
វត្ត Buu Long នៅទីក្រុងហូជីមិញ (រូបថត៖ thuonggiaonline.vn)

វត្ត Buu Long (ឬហៅថា វត្ត To Dinh Buu Long) ស្ថិតនៅខ័ណ្ឌលេខ ៩ និងមានចម្ងាយ ២០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហូជីមិញ។ វត្តមួយនេះមានភាពស្រស់ស្អាតខុសប្លែកពីវត្តផ្សេងៗទៀត ដោយមានការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មពី ថៃ ឥណ្ឌា និងវៀតណាម៕

បកប្រែដោយ Huyen Trang