leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Huu Do ទទួលស្វាគមន៍ក្រុមបេក្ខជនវៀតណាមចូលរួមការប្រឡងព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិ

មានប្រសាសន៍នៅពិធីទទួលស្វាគមន៍ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Huu Do បានជូនពរចំ​ពោះ​ស្នាដៃដែលបេក្ខជនទាំង ៤ នាក់សម្រេចបានក្នុងនោះមាន មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។ លោក Nguyen Huu Do បានជឿជាក់ថា បេក្ខជនទាំងឡាយនឹងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដើម្បីបន្តសម្រេចឲ្យបានស្នាដៃល្អក្នុងការសិក្សា។ ស្នាដៃរបស់ក្រុមព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិ ក៏បានបិទការប្រឡងអូឡាំពិកក្នុងតំបន់ និងអន្តរជាតិ ប្រកបដោយជោគជ័យ របស់ក្រុមសិស្សវៀតណាមនៅឆ្នាំនេះដែរ។ បេក្ខជនវៀតណាមទាំង ៣៨ នាក់សុទ្ធតែទទួលបានមេដាយ និងប័ណ្ណសរសើរទាំងអស់៕

បកប្រែដោយ Huyen Trang