កោះ Siargao នៅប្រទេសហ្វីលីពីន

leftcenterrightdel
រូបថត៖ cntraveler.com

កោះ Siargao ដែលជាតំបន់សម្រាកលម្ហែកាយល្បីមួយកន្លែងស្ថិតក្នុងប្រទេសហ្វីលីពីន។ មកដល់ទីនេះ ភ្ញៀវទេសចរអាចបោះជំរុំនៅ Soultribe ឬក្រេបទឹកឃ្មុំនៅ  Nay Palad Hideaway ក្រៅពីនេះទៀតនៅ Siargao អ្នកអាចហែលទឹកនៅក្នុងរូងភ្នំនៅ Tayangban ឬលោតពពីច្រាំងថ្មចោតនៅ Magpupungko ។

រមណីយដ្ឋាន Bohol នៅប្រទេសហ្វីលីពីន

leftcenterrightdel
រូបថត៖ cntraveler.com

រមណីយដ្ឋាន Bohol គឺជាតំបន់មួយមានទេសភាពល្អ ស្រស់ស្អាតជាទីគាប់ចិត្ត ដោយសារវាមានលក្ខណៈពិសេសខុសពីគេ។ ឆ្នេរខ្សាច់ពណ៌សរនៅលើកោះ Panglao ជាឆ្នេរខ្សាច់ដ៏ស្រស់បំព្រងរួមជាមួយអាកាសធាតុនៃសមុទ្រដ៏ត្រជាក់ស្រស់ស្រាយ ស្រួលខ្លួន។

កោះ Lombok នៅប្រទេសឥណ្ឌូនេស៊ី

leftcenterrightdel
រូបថត៖ cntraveler.com

កោះ Lombok មានភាពល្បីល្បាញសម្រាប់សម្រស់ធម្មជាតិ។ នៅទីនេះក៏មានទឹកជ្រោះជាច្រើនស្ថិតនៅក្នុងព្រៃត្រូពិកដូចជាតំបន់ទឹកធ្លាក់ Tiu Kelep ភាគខាងជើងដែនកោះរមណីយដ្ឋាន Lombok។  ភ្ញៀវទេសចរអាចមកទស្សនាសត្វ និងងូតទឹកក្រោមទឹកធ្លាក់។

កោះ Binh Hung ប្រទេសវៀតណាម

leftcenterrightdel
រូបថត៖ cntraveler.com

កោះ Binh Hung គឺជាកោះមួយស្ថិតនៅក្នុងខេត្តខាញហ័រ ប្រទេសវៀតណាម។ មកដល់ទីនេះ ភ្ញៀវទេសចរអាចហូបគ្រឿងសមុទ្រដ៏សម្រស់ និងទៅទស្សនាកន្លែងចិញ្ចឹមអយស្ទ័រទឹកដោះគោនៅតាមឆ្នេរសមុទ្រ។

កោះសង្សា ប្រទេសកម្ពុជា

leftcenterrightdel
រូបថត៖ cntraveler.com

កោះសង្សាជាកោះមួយដ៏ស្រស់ឆើតឆាយ និងទំនើបបំផុតបើប្រៀបទៅនឹងបណ្ដាលកោះនានានៅកម្ពុជាដោយមានវីឡាអណ្តែតលើទឹកនិងដំណើរទស្សនាគយគន់តាមកាណូត។

កោះក្របី ប្រទេសកម្ពុជា

leftcenterrightdel
រូបថត៖ cntraveler.com

កោះក្របី ជាកោះតូចមួយ ស្ថិតនៅសមុទ្ររាម ខេត្តព្រះសីហនុ ចម្ងាយប្រហែល ៧ គីឡូម៉ែត្រ ដែលមានទំហំប្រមាណ ១២ ហិកតា បច្ចុប្បន្ន ត្រូវបានអភិវឌ្ឍប្រែក្លាយកោះនេះ ទៅជារមណីយដ្ឋានប្រណីត។

កោះតាគាវ ប្រទេសកម្ពុជា

leftcenterrightdel
រូបថត៖ cntraveler.com

កោះតាគាវគឺពិតជាស្រស់ស្អាតណាស់ ដោយមានឆ្នេរខ្សាច់ពណ៌សរលាតសន្ធឹងវែង និងស្ងប់ស្ងាត់គួរឱ្យចង់រស់នៅចំណែកឯកន្លែងស្នាក់នៅ។ ទីនោះក៏មានជាបឹងកាឡូដែលអាចជ្រើសរើសស្នាក់នៅបាន (មានតម្លៃ ១៥ ដុល្លារក្នុងមួយយប់ប៉ុន្តែគ្មានកង្ហារ ឬអំពូលអគ្គិសនីទេ គឺមានតែទៀន)។ សម្រាប់ហាងអាហារនៅទីនោះមានជាអាហារបរទេស ឬអាចជ្រើសរើសអាហារគ្រឿងសមុទ្រក៏បាន។

កោះឬស្សី ប្រទេសកម្ពុជា

កោះឬស្សីគឺជាតំបន់ទេសចរណ៍ធម្មជាតិ សម្បូរទៅដោយបរិយាកាសដ៏រ៉ូមែនទិច និងទាក់ទាញបំផុតដែលទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។ កោះឬស្សីជាកន្លែងលំហែកាយដ៏ស្រស់ស្អាតមួយពោរពេញទៅដោយទេសភាពប្លែកៗ ជាច្រើននៅជុំវិញកោះ។

leftcenterrightdel
រូបថត៖ cntraveler.com

ជាពិសេសកោះនេះ មានឆ្នេរខ្សាច់សក្បោះ  ទឹកសមុទ្រថ្លាឈ្វេង  ម្លប់ដើមឈើដ៏ត្រជាក់  ជាមួយនឹងផ្ទះសំណាក់ដោយធ្វើពីឈើប្រក់ស្បូវ និងស្លឹកតាមបែបប្រជាជនខ្មែរ ជនបទជាជួរដ៏ស្រស់ស្អាត។ ភ្ញៀវទេសចរជាច្រើនចូលចិត្តមកទស្សនានៅតំបន់នេះរីករាយកំសាន្តជាមួយនឹងការហែលទឹក ជិះទូក គយគន់ថ្ងៃលិច ស្រូបយកខ្យល់បរិសុទ្ធនិងដើរតាមកំសាន្តឆ្នេរ។

កោះ Perhentian ប្រទេសម៉ាឡេស៊ី

leftcenterrightdel
រូបថត៖ cntraveler.com

កោះ Perhentian គឺជាកោះមួយដ៏ស្រស់ស្អាតដែលមានខ្យល់បរិយាកាសល្អបរិសុទ្ធស្ថិតនៅទិសឦសាននៃឈូងសមុទ្រឮប្រទេសម៉ាឡេស៊ី។ ជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល ទាក់ទាញប្លែកអារម្មណ៍ និងមានឆ្នេរខ្សាច់ពណ៌សក្បុសសំរាប់ភ្ញៀវទេសចរមកលេងកំសាន្ត  និងសំរាកលំហែកាយជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។ ភ្ញៀវទេសចរមកពីគ្រប់ទិសទីចូលចិត្តមកកំសាន្តលើកោះ Perhentian រីករាយកំសាន្ត ជាមួយនឹងការគយគន់ទេសភាពដ៏ស្រស់បំព្រងនៅលើកោះ ហែលទឹក ជិះទូក មើលថ្ងៃលិច និងដើរកំសាន្តតាមឆ្នេរ៕

បកប្រែដោយ Pham Diep