leftcenterrightdel
ខេត្ត Quang Ninh ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រណាំងទូកក្តោងនៅជុំវិញពិភពលោក (រូបថត៖ baodanang)

 

នេះគឺជាការប្រណាំងទូកក្តោងមានប្រពៃណីក្នុងរយៈពេលជាង ២០ ឆ្នាំ ដោយមានប្រវែងផ្លូវប្រណាំងឆ្លងកាត់ប្រទេសជិត ២០០ នៅលើពិភពលោក។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ចាប់ផ្តើមពីរដូវកាលឆ្នាំ ២០១៩-២០២០ ខេត្ត Quang Ninh បានក្លាយជាដៃគូផ្លូវការនៃការប្រណាំង ហើយការប្រណាំងនឹងមានទូកមួយគ្រឿង និងក្រុមមួយមានឈ្មោះថា“ Ha Long Bay - VietNam”។ លោក William Ward នាយកប្រតិបត្តិក្រុមហ៊ុន Clipper Ventures បានឲ្យដឹងថា៖ « ការប្រណាំងទូកក្តោងនឹងចាប់ផ្តើមនៅខែកញ្ញាឆ្នាំ ២០១៩  ហើយក្នុងប៉ុន្មានឆ្នាំខាងមុខនេះ យើងខ្ញុំនឹងផ្សព្វផ្សាយពាណិជ្ជសញ្ញានៃឈូងសមុទ្រ Ha Long - វៀតណាមក្នុងអំឡុងពេលប្រព្រឹត្ដការប្រណាំងទូកក្ដោងជុំវិញពិភពលោក។ នេះគឺជាទិសដៅទេសចរណ៍ដ៏អស្ចារ្យមួយដែលខុសពីទិសដៅផ្សេងទៀតដែលយើងធ្លាប់មកដល់។ ខ្ញុំសង្ឃឹមថា​​ នេះនឹងជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់ប្រទេស​វៀតណាមទៅកាន់មិត្តអន្តរជាតិផងដែរ»៕

តាម vovworld.vn