leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត

មហោស្រព “ចម្រៀងផ្លូវលេខ៩ ឆ្នាំ២០១៩” ប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្ត Quang Tri ដោយមានការចូលរួមរបស់ក្រុមសិល្បករចំនួន១០ នៅទូទាំងប្រទេសវៀតណាម និងក្រុមសិល្បករមកពីប្រទេសឡាវ និងកម្ពុជា។ ការសម្តែងទាំងឡាយក្នុងមហោស្រព នឹងផ្តោតទៅលើប្រធានបទស្តីអំពីការតស៊ូបដិវត្តន៍។ កម្មវិធីសិល្បៈ “ផ្លូវដ៏ពិសិដ្ឋ” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃ២៦ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីជាតិនៅផ្លូវលេខ៩ ទីរួមស្រុក Khe Sanh ខេត្ត Quang Tri។

ក្នុងឱកាសនេះ គណៈចាត់តាំងក៏នឹងជូនអំណោយដល់វិរអ្នកម្តាយវៀតណាម យុវជនពិការ និងគ្រួសារមានគុណបំណាច់របស់ខេត្ត Quang Tri ផងដែរ៕

បកប្រែដោយ Thuy Anh