leftcenterrightdel
ទស្សនិកជនមកទស្សនាពិព័រណ៌ (រូបថត៖ nhandan.com.vn)

តាមរយៈរូបថតនិងវត្ថុតាងទាំងនេះ ពិព័រណ៌បានបង្ហាញពីប្រវត្តិសាស្រ្តរបស់ទីក្រុងហាណូយក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ ពិព័រណ៌បានតាំងពិព័រណ៌ឯកសារ និងរូបថតអំពីលោកប្រធានហូជីមិញជាមួយវប្បធម៌នៃរដ្ឋធានី និងការរៀនសូត្រ និងធ្វើតាមគំរូសិតិអារម្មណ៍ សីលធម៌របស់លោកប្រធានហូជីមិញរបស់ប្រជាជននៃរដ្ឋធានីហាណូយ។ ពិព័រណ៌នេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹង និងទំនួលខុសត្រូវឲ្យកម្មាភិបាល ប្រជាជននៃរដ្ឋធានីអំពីប្រពៃណី វប្បធម៌របស់ Thang Long-ហាណូយ។ ព្រមទាំងរក្សា និងពង្រីកជីវភាពរស់នៅប្រកបដោយសុភាពរាបសា និងអរិយធម៌របស់ប្រជាជនហាណូយនិយាយដោយឡែក និងប្រទេសទាំងមូលនិយាយរួម។ ពិព័រណ៌នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១២ ខែសីហា៕

បកប្រែដោយ Thuy Anh