សៀវភៅនេះមានទំព័រចំនួន ៣០០ ដែលបង្ហាញពីចលនាប្រឆាំងសង្គ្រាមរបស់អាមេរិកនៅវៀតណាម រួម​មាន​រឿងគួរឱ្យចាប់អារម្មណ៍របស់សកម្មជនសង្គមអាមេរិក ៩ នាក់ ដែលបានមកដល់ប្រទេសវៀតណាមក្នុង​អំ​ឡុង​ពេល​សង្គ្រាមដើម្បីបង្កើតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ពិធីចេញផ្សាយសៀវភៅស្តីពីចលនាប្រឆាំងសង្គ្រាមវៀតណាម (រូបថត៖ dangcongsan.vn)

សាស្រ្ដាចារ្យផ្នែកច្បាប់អន្តរជាតិ លោក Richard Falk នៅសាកលវិទ្យាល័យ Princeton ប្រទេសអាមេរិក បានមានប្រសាសន៍ថា៖ "សៀវភៅមួយនេះជាការប្រមូលផ្ដុំនៃរឿងរ៉ាវគួរឲ្យរំជួលក្នុងចិត្ត និងផ្តល់ព័ត៌មានជាច្រើនស្តីពីការដែលសកម្មជនសង្គមប្រឆាំងសង្គ្រាមវៀតណាម។ ជាពិសេស អ្នកនិពន្ធបានជួយឱ្យយើងយល់ថា វាជារឿងខុសឆ្គងណាស់ក្នុងការធ្វើសង្គ្រាមជាមួយប្រជាជាតិដែលមានមោទនភាព និងជាមនុស្សដែលតែងតែឆ្លើយតបទៅនឹងអំពើហិង្សារបស់យើងដោយសេចក្តីស្រឡាញ់ "៕

បកប្រែដោយ Huyen Trang