ព្រឹត្តិការណ៍នេះ នឹងទាក់ទាញការចូលរួមរបស់វាគ្មិនចំនួន ២០ រូបមកពីស្ថានប័នគ្រប់គ្រងរដ្ឋ សម្ព័ន្ធសមាគម សហគ្រាសលើវិស័យទេសចរណ៍ និងបច្ចេកវិទ្យាជាតិ និងអន្តរជាតិនានា។

leftcenterrightdel
សន្និសីទកាសែតស្ដីពីទិវាទេសចរណ៍អនឡាញឆ្នាំ ២០១៩

ដោយផ្តោតទៅលើប្រធានបទ "និន្នាការនៃទេសចរណ៍អនឡាញ" នោះ បណ្ដាវាគ្មិននឹងពិភាក្សាអំពីប្រធានបទចំនួន៤ គឺ៖ ទេសចរណ៍អនឡាញ ភ្ញៀវទេសចរអនឡាញបណ្ដាសេវាកម្មជួយសម្រួលទេសចរណ៍អនឡាញ និងប្រភពធនធានមនុស្សសម្រាប់ទេសចរណ៍អនឡាញ។ លោក Timothy Hughes អគ្គនាយករងទទួលបន្ទុកការអភិវឌ្ឍសហគ្រាសនៃពិសេស ក្រុមហ៊ុន Agoda នឹងចែករំលែកអំពីចក្ខុវិស័យ និងបទពិសោធន៍របស់ Agoda ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជារាល់គោលដៅនាពេលអនាគតរបស់ Agoda នៅទីផ្សារវៀតណាម។ លើសពីនេះទៀតបណ្ដាសហគ្រាសធុនធំ ក្នុងស្រុក និងអន្តរជាតិ ដែលធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដូចជា Tiktok, Visa, Vietjet Air, Traveloka, Tripi, ezCloud, Novaon, EMS, Sapo, Napas, Fado, Netco៕

តាម vovworld.vn