ITE-2019 បានប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិនពីថ្ងៃ១៣ ដល់ថ្ងៃ១៦ ខែមិថុនា និងទាក់ទាញការចូលរួមពីសហគ្រាសជិត ៧០០ មកពីប្រទេស និងតំបន់ដែនដីចំនួន៥៦ នៅលើពិភពលោក។

leftcenterrightdel
ពិព័រណ៌ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហុងកុង ឆ្នាំ២០១៩ (រូបថត៖ vietnamplus.vn)

នៅ ITE-2019 ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ Jetstar Airlines ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និងមជ្ឈមណ្ឌលជម្រុញទេសចរណ៍ទីក្រុង Da Nang មានបំណងឧទ្ទេសនាមដល់អតិថិជនអន្តរជាតិអំពីផលិតផលទេសចរណ៍ពិសេស ដែលមានលក្ខណៈប្រពៃណីវៀតណាម។ អតិថិជនមិនគ្រាន់តែយល់ដឹងអំពីសេវាផ្កាយ ៤ របស់ Vietnam Airlines ប៉ុណ្ណោះ ថែមទាំងយល់ដឹងអំពីការចាប់អារម្មណ៍របស់ទេសចរណ៍វៀតណាមទៀតផង។ ឆ្នាំនេះ សាខា Vietnam Airlines នៅក្រុងហុងកុងមានបំណងឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីទឹកដី និងមនុស្សវៀតណាម។

គណៈកម្មការចាត់តាំងបានឲ្យដឹងថា ITE ក្រុងហុងកុងគឺជាពិព័រណ៌ផ្សារណាត់ទេសចរណ៍អន្តរជាតិដែលរៀបចំឡើងប្រចាំឆ្នាំនៅទីក្រុងហុងកុង និងទទួលការយកចិត្តទុកដាក់ពីក្រុមហ៊ុនអាកាសចរណ៍ និងទេសចរណ៍អន្តរជាតិ៕

បកប្រែដោយ Thanh Cong