leftcenterrightdel
ទីក្រុងហាណូយនិងកោះភូគុក  ចូលក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ីឆ្នាំ ២០១៩ (រូបថត៖ baodansinh.vn)

 

បញ្ជីនៃគោលដៅទេសចរណ៍ដ៏ល្អបំផុតនៅអាស៊ីឆ្នាំ ២០១៩ ត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យពីសម្រស់បែបធម្មជាតិ វប្បធម៌ប្រពៃណី ស្ថាបត្យកម្មបុរាណ និងម្ហូបអាហារពិសេស។

CNN បានផ្សាយថា ហាណូយគឺជារដ្ឋធានីរបស់ប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលវប្បធម៌និងប្រវត្តិសាស្រ្តយូរអង្វែងរបស់ប្រទេសនេះ។ នេះពិតប្រាកដជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្ដរជាតិមកកំសាន្តជាលើកដំបូង ដែលក្នុងនោះមានផ្លូវបុរាណជាច្រើន។ លើសពីនេះទៅទៀត ផ្លូវបុរាណគឺអ៊ូអដោយមានមនុស្សនិងយានយន្តធ្វើដំណើរទៅវិញទៅមកជាច្រើនក៏ជាចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍មួយដែលអ្នកនឹងមិនអាចរកឃើញនៅកន្លែងណាផ្សេងទៀតនៅលើពិភព​លោកបានឡើយ។

leftcenterrightdel
កោះភូកុកជាកោះមួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍ (រូបថត៖ baodansinh.vn)

 

ទូរទស្សន៍ CNN ក៏បានណែនាំកោះភូកុកជាកោះមួយដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍ដែរ។ មិនត្រឹមតែប៉ុណ្ណោះកោះភូកុកបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធកន្រ្ដកខ្សែកាបឆ្លងកាត់សមុទ្រដ៏វែងបំផុតលើភិភពលោកផងដែរ៕

បកប្រែដោយ Pham Diep