leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នេះគឺជាព្រឹត្ដិការណ៍ក្នុងគោលបំណងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈរវាងវៀតណាមនិងប្រទេសក្នុងតំបន់ មហោស្រពនៅតែប្រមូលក្រុមសិល្បៈល្បីឈ្មោះមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន។ ព្រឹត្តិការណ៍នេះនៅជួយប្រជាជននៃបណ្ដាប្រទេសក្នុងអាស៊ានបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាបង្កើនចំណងសាមគ្គីភាព រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានឲ្យកាន់តែវិបុលភាព។ គណៈកម្មការចាត់តាំងបានឲ្យដឹងថា មហោស្រពលើកនេះរួមមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានចំនួន៧ គឺ៖ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម៕

បកប្រែដោយ Thuy Anh