leftcenterrightdel
 
leftcenterrightdel
ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ រូបភាពជាច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងប្រជាជនរដ្ឋធានីហាណូយនឹងបានផ្សាព្វផ្សាយនៅលើទូរទស្សន៍ CNN (រូបថត៖ sggp.org.vn)

យោងតាមអនុស្សារណៈយោគយល់គ្នានេះ ទូរទស្សន៍ CNN នឹងបន្តឧទ្ទេសនាមអំពីទីក្រុងហាណូយ ដោយផ្អែកលើមូលដ្ឋាននៃតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ មនុស្ស និងរដ្ឋធានីរបស់វៀតណាម។ ទីក្រុងហាណូយជាច្រកចូលដែលតភ្ជាប់ជាមួយបណ្តាខេត្តផ្សេងៗទៀតរបស់ប្រទេសជាតិ។ ទីក្រុងហាណូយជាកន្លែងរៀបចំបណ្តាព្រឹត្តិការណ៍អន្តរជាតិ  និងជាទីក្រុងអភិវឌ្ឍបច្ចេកវិទ្យា។ល។

leftcenterrightdel
តំណាងរបស់ទីក្រុងហាណូយ និងទូរទស្សន៍ CNN ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់តំណាក់កាល ២០១៩-២០២៤ (រូបថត៖ sggp.org.vn)

ផលិតផលដែលទូរទស្សន៍ CNN នឹងចេញផ្សាយក្នុងរយៈពេល ៥ ឆ្នាំនាពេលខាងមុខ រួមមានបណ្តាវីដេអូផ្សាយពាណិជ្ជកម្មក្នុងរយៈពេល ៣០ វិនាទី ព្រមទាំង វិដេអូក្នុងរយៈពេល ៦០ វិនាទីរាប់សិបទៀត និងកម្មវិធីពិសេសក្នុងរយៈពេល ៣០ នាទីផងដែរ៕

បកប្រែដោយ Huyen Trang