leftcenterrightdel
គណៈប្រតិភូអន្ដរជាតិទៅទស្សនាវត្ដ Bai Dinh (រូបថត៖ vnanet.vn)

 

លោក Chanaka Kumanayaka មកពីប្រទេសស្រីលង្កាបានឲ្យដឹងថា  លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីប្រតិភូចំនួនជាង ៣,០០០ នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន ១១៣ នៅលើពិភពលោក។ គណៈកម្មការរៀបចំមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិបានទទួលស្វាគមន៍ប្រតិភូទាំងឡាយយ៉ាងកក់ក្តៅនិងរួសរាយរាក់ទាក់​។ ជាពិសេសភាពស្រស់ស្អាតរបស់វៀតណាមដូចជាវត្ដ Tam Chuc និងវត្ត Bai Dinh ដែលនាំមកលក្ខណៈបុរាណនៃវត្ដ ធ្វើឱ្យខ្ញុំចង់វិលត្រឡប់មកប្រទេសវៀតណាមច្រើនដងទៀត។

leftcenterrightdel
គណៈប្រតិភូអន្ដរជាតិទៅទស្សនាវត្ដ Bai Dinh (រូបថត៖ vnanet.vn)

 

លោក Carlo Luyckx Brussels ប្រធានសមាគមព្រះពុទ្ធសាសនាប្រទេសបែលហ្ស៊ិក បានចែករំលែកថា វត្ដ Bai Dinh បានធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ដោយស្ថាបត្យកម្មបុរាណជាមួយនឹងរូបព្រះពុទ្ធបដិមាអំពីសំរឹទ្ធិធំៗជាច្រើន។

ការដែលគណៈប្រតិភូអន្ដរជាតិមកខេត្ដ Ninh Binh ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃវិស័យទេសចរណ៍ខេត្ត Ninh Binh តាមរយៈនោះផ្សព្វផ្សាយរូបភាពនិងគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់ខេត្ដ Ninh Binh និងវប្បធ៌មវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ៕

បកប្រែដោយ Pham Diep