លោកស្រី Lam Thanh Phuong បានឲ្យដឹងថា នៅប៉ុន្មានឆ្នាំថ្មីនេះវៀតណាមក្លាយជាដៃគូមួយក្នុងចំណោមដៃគូសំខាន់របស់ផ្នែកទេសចរណ៍ជប៉ុន។ ចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរនៅឆ្នាំ២០១៨ គឺ ១.២ លាននាក់។ យោងតាមលោកស្រី នាពេលខាងមុខការផ្លាស់ប្តូរភ្ញៀវទេសចររវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍដោយមានទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងចរាចរណ៍អនុគ្រោះ។

leftcenterrightdel
លោក Nguyen Xuan Binh នាយករងនៃមន្ទីរទេសចរណ៍ទីក្រុង Da Nang ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

លោក Nguyen Xuan Binh នាយករងនៃមន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា បច្ចុប្បន្ននេះ ទីក្រុង Da Nang កំពុងផ្តោតលើការទាក់ទាញភ្ញៀវទេសចរមកពីទីផ្សារសំខាន់ៗរួមទាំងជប៉ុន។ ទីក្រុងនេះមានផលិតផលទេសចរណ៍ជាច្រើនសមស្របទៅនឹងភ្ញៀវទេសចរមកពីជប៉ុន។

លោក Shin Suzuki អគ្គនាយកក្រុមហ៊ុន J.K Information Inc. បានចាត់ទុកថា ទីក្រុង Da Nang គឺជាគោលដៅស្អាត មានម្ហូបអាហារឆ្ងាញ់ និងកេរិ៍្តដំណែលប្រវត្តិសាស្រ្តជាច្រើន។ លោក Suzuki ដែលបានធ្លាប់មកទស្សនាទីក្រុង Da Nang ១០ ដង បញ្ជាក់ថា ចំនួនភ្ញៀវទេសចរជប៉ុនមកទីក្រុង Da Nang នឹងកើនឡើង ៣ ដង ៥ ដងសូម្បីតែ ១០ដងទៀតនាពេលអនាគត៕

បកប្រែដោយ Thuy Anh