មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ២០១៩ ប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ឧសភា នៅវត្ដ Tam Chuc ខេត្ដ Ha Nam ភាគខាងជើងប្រទេសវៀតណាម។ នេះគឺជាលើកទី៣ ដែលមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak  ត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាម។ មហាបុណ្យវិសាខបូជាឆ្នាំនេះមានការអញ្ជើញចូលរួមរបស់ប្រទេសនិងតំបន់ដែនដីចំនួន១១២។

leftcenterrightdel
មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ២០១៩ ប្រព្រឹត្តទៅនៅវត្ដ Tam Chuc ខេត្ដ Ha Nam

កណៈកម្មការចាត់តាំងមានទួរទេសចរណ៍ឥតគិតថ្លៃចំនួន៣ សម្រាប់តំណាងអន្តរជាតិដើម្បីផ្សព្វផ្សាយអំពីទឹកដី និងមនុស្សវៀតណាមរួមមាន៖ មណ្ឌលទេសចរណ៍ Trang An – វត្ត Bai Dinh; វត្ត Yen Tu; ភ្នំ Fansipan - ទីរួមស្រុក Sapa។ ទន្ទឹមនឹងនោះ នៅមានទួរទេសចរណ៍តាមសំណូមពររបស់តំណាងអន្តរជាតិទៀតផង។

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានស្នើឲ្យមន្ទីរ ក្រុមហ៊ុនទេសចរណ៍ជួយគាំទ្រការរៀបចំ និងបង្កលក្ខណៈងាយស្រួលសម្រាប់តំណាងអន្តរជាតិ ខណៈពេលដែលចូលរួមមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak ២០១៩ និងក្នុងដំណើរការទៅទេសចរណ៍នៅវៀតណាម៕

បកប្រែដោយ Thuy Anh