leftcenterrightdel
មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 ត្រូវបានប្រារព្ធឡើងនៅវត្ដ Tam Chuc ខេត្ដ Ha Nam ប្រទេសវៀតណាម (រូបថត៖ vtv.vn)

 

កម្មវិធីសិល្បៈអបអរសាទរបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 ត្រូវបានប្រារព្ធឡើងនៅវេលាម៉ោង២០ និង ១០នាទី ថ្ងៃទី១២ ឧសភា នៅតំបន់ទេសចរណ៍ខាងជំនឿអរូបិយ Tam Chuc ខេត្ដ Ha Nam ប្រទេសវៀតណាម ដោយផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ VTV1។

leftcenterrightdel
សន្និសីទកាសែតបង្ហាញពីកម្មវិធីសិល្បៈអន្ដរជាតិ (រូបថត៖ vtv.vn)

 

កម្មវិធីនេះមានការចូលរួមពីវៀតណាមនិងប្រទេសចំនួន ៧ នៅលើពិភពលោកដោយបង្ហាញអំពីសិល្បៈដែលផ្សាភ្ជាប់ទៅនឹងជំនឿអរូបិយ និងបានទទួលស្គាល់ដោយអង្គការយូណេស្កូ ហើយនិងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបិយដូចជា របាំនៅសម័យរាជវង្សង្វៀនរបស់​វៀតណាម និងរបាំអូឌីស៊ីរបស់ប្រទេសឥណ្ឌា.....៕

បកប្រែដោយ Pham Diep